ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

សម្តេចធិបតី គូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ ក្នុងការបង្កើតខ្លឹមសារ​ ចែកចាយព័ត៌មានអំពីសង្គមជាតិផង​ ក៏ដូចជាការបង្ហាញនូវតថភាពសង្គម និងការអភិវឌ្ឍកន្លងមក

ដោយ :www.bbstvonline.com

 

សម្តេចធិបតី គូសបញ្ជាក់ថា វិស័យព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ ក្នុងការបង្កើតខ្លឹមសារ​ ចែកចាយព័ត៌មានអំពីសង្គមជាតិផង​ ក៏ដូចជាការបង្ហាញនូវតថភាពសង្គម និងការអភិវឌ្ឍកន្លងមក
ចេញផ្សាយ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៤
APP MoINFO ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤--
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វិស័យព័ត៌មាន គឺជាកាតាលីករដ៏សំខាន់ នៅក្នុងការបង្កើតខ្លឹមសារ និងជាអ្នកចែកចាយព័ត៌មានអំពីសង្គមជាតិ និងការបង្ហាញនូវតថភាពសង្គម និងការអភិវឌ្ឍន៍ ជាក់ស្តែងក្នុងដំណើរការកសាង និងអភិវឌ្ឍប្រទេសកន្លងមក។
ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញនេះ។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី បានបន្តថា វិស័យព័ត៌មាន បានរួមចំណែកដោយផ្អែកលើមុខងារដែលសំខាន់ៗដូចជា៖
១-ចូលរួមពង្រឹងលិទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋាននីតិរដ្ឋ
២-បញ្ជូនព័ត៌មានពិត និងរហ័សទាន់ពេល
៣- ផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹង
៤-ជាឆ្មាំត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់
និងទី៥-ចូលរួមចំណែកកែលម្អសង្គមតាមរយៈការផ្តល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយ ប្រកបដោយតម្លាភាព និងជាអ្នកផ្តល់ធាតុចូល នៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល។
សម្តេចបានបន្ថែមថា អំណាចសារព័ត៌មានគឺជាអំណាចទី៤ ដែលអំណាចនេះ​ បើប្រើប្រាស់ត្រូវ​ ពិត​ជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ​ សម្រាប់ថែរក្សាសន្តិភាព​ និង​ ស្ថេរភាព​ សម្រាប់ផ្តល់ថាមពលឲ្យប្រជាពលរដ្ឋអាចធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការឲ្យមានប្រសិទ្ធិភាព៕ ដោយ៖ កន ចំណាន




No comments