លោក គង់ បូរ៉ា បានបង្ហោះសារប្រតិកម្ម តាមអាខោន Facebook ផ្លូវការរបស់ខ្លួន ទៅលើសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន
ថ្ងៃអង្គារ ៦ កើត ខែបុស្ស ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
រាជធានីភ្នំពេញ៖ នេះបើយោងតាមអាខោន facebook ផ្លូវការរបស់លោក គង់ បូរ៉ា បានបង្ហោះសារប្រតិកម្មលើសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលោក ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្ស ភ្លើងទៀន រាជធានីភ្នំពេញ នៅវេលា ម៉ោង ១៥:៤០ នាទី រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ។
លោក គង់ បូរ៉ា សូមបដិសេធទាំងស្រុង រាល់ការថ្កោលទោសរបស់គណបក្សភ្លើងទៀន ដែលចោទមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយគ្មានមូលដ្ឋានច្បាស់លាស់។ សមាជិកគណបក្សភ្លើងទៀនរបស់ខ្លួនប្រព្រឹត្តបទល្មើសយ៉ាងគឃ្លើន ខ្លួនជាឪម៉ែមិនចេះសួរនាំកូនរកខុសត្រូវ បែជាមកកាន់ជើងកូនល្មើសទោសបន្ថែមមួយកំរិតទៀត។
No comments