ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

ពិធីសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជា នៅអនុវិទ្យាល័យស្ទឹងជ្រៅ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល

ដោយ :www.bbstvonline.com

 

ពិធីសប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជា នៅអនុវិទ្យាល័យស្ទឹងជ្រៅ ស្ថិតក្នុងភូមិស្ទឹងជ្រៅ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃអាទិត្យ ៦ កើតខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ ២០២៤ ដែលមានការចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងលោកឧកញ៉ាអ្នកឧកញ៉ាជាច្រើនរូបបានចូលរួមជាភ្ញៀវកិត្តិយសផងដែល។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លី យ៉ុងផាត់ប្រធានសមាគមឧកញ៉ាកម្ពុជា បានធ្វើការសំណេះសំណាលសួរសុខទុក្ខសិស្សានុសិស្សព្រមទាំងនាំយកនូវអំណោយរួមមានសម្ភារៈសិក្សាមួយចំនួនសំលៀកបំពាក់សិស្សានុសិស្ស និងភេសជ្ជៈជូនដល់លោកគ្រូ អ្នកគ្រូ បង្រៀននៅអនុវិទ្យាល័យស្ទឹងជ្រៅ។

សប្បុរសធម៌របស់សមាគមឧកញ៉ាកម្ពុជាចូលរួមមានឈ្មោះដូចជា

១. អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា

២.អ្នកឧកញ៉ា លី ហួរ

៣.អ្នកឧកញ៉ា លាង ឃុន

៤.អ្នកឧកញ៉ា ផែ ហុកឈួន

៥.អ្នកឧកញ៉ា ហេង ឡុង

៦.អ្នកឧកញ៉ា លី សាំងឡេង

៧.ឯកឧត្តម ប៉ែន បូណា

៨.អ្នកឧកញ៉ា ហ៊ុន ឡាក់

៩.ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍

១០.ឧកញ៉ា លឹម ជា

លោកនាយកសាលាតំណាងឱ្យសាលាអនុវិទ្យាល័យស្ទឹងជ្រៅសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាដែលបានចូលរួមធ្វើធ្វើសប្បុរសធម៌មកដល់សាលា ហើយក៏សូមអរគុណទៅដល់សមាគមឧកញ៉ាកម្ពុជាដែលបាននាំយកអំណោយចែកជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស សូមជួបប្រទះតែនឹងសេចក្ដីសុខ សេចក្ដីចម្រើន គឺសូមឯកឧត្តមលោកឧកញ៉ាអ្នកឧកញ៉ាជួបតែពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។






















No comments