ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញពីរកន្លែងស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ប្រជាពលរដ្ឋសំណូមពរលោកអធិការស្រុកស្អាងមេត្តាចាត់វិធានការណ៍ចុះបង្រ្កាបផង?
ទីតាំងបើកល្បែងសុីសងជល់មាន់អនឡាញពីរកន្លែងស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កំពង់បើកអោយក្រុមញៀនល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ដោយមិនរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ ប្រជាពលរដ្ឋសំណូមពរលោកអធិការមេត្តាចាត់វិធានការណ៍ចុះបង្រ្កាបផង?
ខេត្តកណ្ដាល៖ផ្សាយចេញថ្ងៃទី០៥.០២.២០២៤ ទីតាំងបើកលេងល្បែងជល់មាន់តាមអនឡាញមួយកន្លែងស្ថិតក្នុងភូមិ ព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល បានបើកអោយក្រុមអ្នកញៀនល្បែងចូលលេងភ្នាល់លុយយ៉ាងអនាធិបតេយ្យមិនមានការរំខានដល់អាជ្ញាធរមូលដ្ឋានបន្តិចសោះ។
ក្រោយពីបណ្តាញព័ត៌មាន គេហទំព័រ ប៊ីប៊ីអេស ធីវីអនឡាញ យើងទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានទីតាំងបើកលេងល្បែងសុីសង អង្គភាពយើងបានចុះដល់ទីតាំងជាក់ស្តែងបានឃើញមានការបើកលេងពិតប្រាកដមែន ក៏បានផ្តិតរូបភាពផងដែរ។
ពលរដ្ឋនៅក្នុងមូលដ្ឋានស្នើរសុំ៖ លោក រស់ ចន្ថា អធិការស្រុកស្អាង មេត្តាបញ្ជារមន្រ្តីក្រោមឱវាតចុះបង្រ្កាបទីតាំងខាងលើផងទានព្រោះទីតាំងខាងលើនេះបានបង្ករភាពអសន្តិសុខនៅក្នុងស្រុកភូមិរបស់គាត់ណាស់។
ប្រជាពលរដ្ឋសង្ឃឹមថា លោក រស់ ចន្ថា អធិការស្រុកស្អាង និងយកចិត្តទុកដាក់ខ្ពស់បញ្ជារកម្លាំងជំនាញនៅក្នុងមូលដ្ឋានធ្វើការរបង្ក្រាបទីតាំងល្បែងសុីសងខាងលើបានជាក់ជាមិនខានដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗ និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នងមូលដ្ឋាន។
No comments