សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតអោយលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុញ្ញាតអោយលោក Arj Samarakoon នាយកប្រតិបត្តិ និងជាស្ថាបនិក ក្រុមហ៊ុន Plus94 Fund ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ក្រុមហ៊ុន Plus94 កំពុងសម្លឹងរកឱកាសក្នុងការពង្រីកទីផ្សាររបស់ខ្លួនលើធុរកិច្ច ដូចជា មជ្ឈមណ្ឌលធុរកិច្ច និងដំណើរការការិយាល័យក្រោយ (Back Office) ដូចជា Call Center និងការគ្រប់គ្រងទិន្នន័យអាជីវកម្ម ដែលសព្វថ្ងៃ ក្រុមហ៊ុន Plus94 មានបុគ្គលិកជាង ៥០០០នាក់ នៅក្នុងបណ្តាប្រទេសចំនួន ១៤ទូទាំងពិភពលោក ។ ក្នុងនោះដែរ ក្រុមហ៊ុន ក៏ធ្លាប់បានមកប្រទេសកម្ពុជា ដើម្បីសិក្សាពីសក្តានុពល ពិសេស លើជំនាញការងារ និងសមត្ថភាពប្រើប្រាស់ភាសារបស់កម្ពុជា ។
No comments