ទីតាំងហាងការហ្វេយីហោ ឌៀប គឹមភៀវ បើកល្បែងឡូតូស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥ទល់មុខផ្សារឧដុង្គកំពុងតែផ្គឺនសារាចរណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ!!
ទីតាំងហាងការហ្វេយីហោ ឌៀប គឹមភៀវ បើកល្បែងឡូតូស្ថិតនៅបណ្ដោយផ្លូវជាតិលេខ៥ទល់មុខផ្សារឧដុង្គកំពុងតែផ្គឺនសារាចរណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ!!
ខេត្តកំពង់ស្ពឺ៖ផ្សាយចេញថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ទីតាំងហាងការហ្វេយីហោ ឌៀប គឹមភៀវ បើកល្បែងឡូតូដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខផ្សារឧដុង្គស្ថិតក្នុងភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កំពុងតែផ្គឺនសារាចរណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលជូនដំណឹងលោកអភិបាល នៃគណៈអភិបាលក្រុងស្រុកទាំងអស់ឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។
សូមបញ្ជាក់ថា៖កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺបានជម្រាបជូនលោកអភិបាលនៃគណៈអភិបាលក្រុងនិងស្រុក ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ។
ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឺងម៉ាត់បំផុត។
តែផ្ទុយទៅវិញទីតាំងការហ្វេយីហោ ឌៀប គឹមភៀវ នៅតែបើកល្បែងឡូតូ មិនបានគោរពតាមការណែនាំសេចក្តីជូនដំណឹងរបស់ខេត្តកំពង់ស្ពឺបែរជាកំពុងតែផ្គើននិងការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺទៅវិញនៅតែបើកដំណើរអាជីវកម្មល្បែងសុីសងល្បែងឡូតូរបស់ខ្លួនដោយមិនខ្លាចញញើតនិងការណែនាំនិងជូនដំណឹងរបស់សាលាខេត្តកំពង់ស្ពឺឡើយ។
ក្រោយពីរអង្គភាពយើងទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាទីតាំងខាងលើមានបើកលេងល្បែងស៊ីសងក៏បានចុះដល់ទីតាំងឃើញថាទីតាំងហាងកាហ្វេខាងលើជាក់ស្ដែងឃើញថាមានបើកលេងពិតប្រាកដមែន។បន្ទាប់មកក៏បានខលទូរសព្ទទំនាក់ទំនងទៅលោក ជុន សូឃូន អធិការក្រុងឧត្តុងម៉ែមានជ័យតាមរយៈលេខ01667805 រាយការណ៍ទីតាំងខាងលើមានបើកលេខល្បែងស៊ីសងប្រភេទឡូតូកំពុងតែបើកផ្គើននិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ហើយលោកអធិការក្រុងបានថ្លែងថាល្បែងឡូតូគឺរដ្ឋបាលខេត្តបានឲ្យបិទពិតមែនមិនអាចបើកដំណើរការទេ លោកអធិការក្រុងបន្តថានឹងចាត់មន្ត្រីជំនាញចុះទៅពិនិត្យធ្វើការបង្ក្រាបតែមិនបានប៉ុន្មាននាទីផងក៏មានម្ចាស់ទីតាំងនោះបានខលមកទំនាក់ទំនងអង្គភាពយើងដើម្បីធ្វើការសម្រួលគ្នាដោយជាថ្នូរដើម្បីបិទព័ត៌មានតែយ៉ាងណាមិញអង្គភាពយើងនៅតែគោរពវិជ្ជាជីវៈសារព័ត៌មាននៅតែជូនដំណឹងនិងចុះផ្សាយឲ្យជា្របទៅដល់រដ្ឋបាលសង្កាត់.រដ្ឋបាលស្រុក.និងរដ្ឋបាលខេត្តកំពង់ស្ពឺ.តែម្ដងដើម្បីជ្រាបជាព័ត៌មាននេះហើយសូមចាត់មន្ត្រីជំនាញចុះបង្ក្រាបផង។
ប្រជាពលរដ្ឋនៅក្នុងក្រុងឧត្តុងម៉ែជ័យទាំងមូលសំណូមពរទៅដល់ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការខេត្តកំពង់ស្ពឺនិងឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការដ្ឋាននិងគណៈបញ្ជាការឯកភាពខេត្តចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផង។
អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់មន្ត្រីពាក់ព័ន្ធនិងម្ចាស់ទីតាំងដោយថាទីតាំងរបស់ខ្លួនមិនបើកលេងល្បែងស៊ីសងឬយ៉ាងណារាល់ម៉ោងធ្វើការតាមរយៈលេខ៖0762252251 សូមអរគុណ។
No comments