ទីតាំងបើកលេងល្បែងឡូតូមួយកន្លែងក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ពលរដ្ឋស្នើសុំលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យចុះស្រាវជ្រាវបង្ក្រាបផង!!!
ទីតាំងបើកលេងល្បែងឡូតូមួយកន្លែងក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ពលរដ្ឋស្នើសុំលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យចុះស្រាវជ្រាវបង្ក្រាបផង!!!
ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១០ខែមករាឆ្នាំ២០២៤ ទីតាំងបើកលេងល្បែងស៊ីសងឡូតូតាមប្រព័ន្ធលេបថបកំពុងបើកដំណើរការក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភ្នំពេញ ខណៈពេលពលរដ្ឋស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធក្នុងដ្ឋានខណ្ឌមានជ័យចុះពិនិត្យធ្វើការបង្ក្រាបផង។
បើតាមការជាក់ស្ដែងអង្គភាពយើងទទួលបានពីក្រុមការងារចុះដល់ទីតាំងបើកលេងល្បែងសុីសងឡូតូមួយកន្លែងស្ថិតនៅក្នុងភូមិឬស្សីកំពុងបើកដំណើរការយ៉ាងគឃ្លើនមិនគោរពទៅតាមអនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលឲ្យបិទល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាតទាំងឡូតូទាំងមាន់អនឡាញ-តែផ្ទុយទៅវិញទីតាំងមួយកន្លែងនេះនៅតែបើកដំណើរការទីតាំងល្បែងរបស់ខ្លួនយ៉ាងគឃ្លើនហាក់បីដូចជាមិនខ្លាចញញើតមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌមានជ័យនោះឡើយ។
ពលរដ្ឋស្នើសុំលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យមេត្តាជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះបង្ក្រាបផងដើម្បីចូលរួមចំណែកទប់ស្កាត់ទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីចូលរួមចំណែកគោរពទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងសុីសងនៅក្នុងបណ្ដាលរាជធានីខេត្ត។
យ៉ាងណាមិញពលរដ្ឋនៅតែស្នើសុំលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ ទើបមកកាន់តំណែងមេត្តាជួយចាត់មន្ត្រីជំនាញនៃគណៈបញ្ជារការឯកភាពខណ្ឌចុះពិនិត្យទីតាំងជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបផងចៀសវាងកន្ទេលធំបន្លំដេកដើម្បីចូលរួមចំណែកទប់ស្កាត់ទីតាំងល្បែងស៊ីនិងបញ្ជៀសអំពើចោរកម្មផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន។
អង្គភាពយើងរង់ចាំការបំភ្លឺគ្រប់មន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានខណ្ឌមានជ័យនិងម្ចាស់ទីតាំងល្បែងសុីសងដែលអះអាងថាមានអាជ្ញាប័ណ្ណត្រឹមត្រូវរាល់ម៉ោងធ្វើការតាមរយៈលេខ៖0762252251 សូមអរគុណ!!!
No comments