ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលចូលរួមអបអរសាទរអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលេីកទិសដៅការងារឆ្នាំ២០២៤ អាណត្តិទី៧សមាគម( មិត្តដេីម្បីមិត្ត )

ដោយ :www.bbstvonline.com


 ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលចូលរួមអបអរសាទរអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣និងលេីកទិសដៅការងារឆ្នាំ២០២៤ អាណត្តិទី៧សមាគម( មិត្តដេីម្បីមិត្ត )

ពិធីអបអរសាទរសន្និបាតបូកសរុបលទ្ធផល ឆ្នាំ២០០៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ អាណត្តិទី៧ សមាគម ( មិត្តដេីម្បីមិត្ត ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធហត្ថ និងប្រធានមន្ទីជុំវិញខេត្តចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គសន្និបាត។

លោក រស់ លន់ ប្រធានសមាគម ( មិត្តដេីម្បីមិត្ត ) បានធ្វេីការឡេីងអានរបាយការណ៍គោរពថ្នាក់ដឹកនាំទាំងអស់ដែលមានវត្តមានចូលរួមអង្គសន្និបាតថ្ងៃនេះនិងចាប់ផ្ដេីមបេីកអង្គសន្និបាត

លោក រស់ លន់ ប្រធានសមាគម( មិត្តដេីម្បីមិត្ត ) បានប្រកាសប្រាប់ពីសមាជិក សមាជិកា របស់សមាគមទាំងអស់មកដល់សព្វថ្ងៃនេះមានចំនួនសរុប ( ៥១៤នាក់ ) ស្រី ចំនួន ( ១១៩ នាក់ )

សមាជិក សមាជិកា សមាគម( មិត្តដេីម្បីមិត្ត ) វត្តមានចូលរួមក្នុងថ្ងៃនេះមានចំនួន( ៣៨៨នាក់ ) លោក រស់ លន់ ប្រធានសមាគម ( មិត្តដេីម្បីមិត្ត )បន្តទៀតថា សមាគម ( មិត្តដេីម្បីមិត្ត ) បានចាប់បដិសន្ធិនៅថ្ងៃទី ២៦ ខែកុម្ភះ ឆ្នាំ២០០៦ តាមលិខិតអនុញ្ញាតរបស់ ក្រសួងមហាផ្ទៃលេខ១២៩៥ សជណ ចុះថ្ងៃ៣០ ខែធ្នូ  ឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២៤នេះសមាគមបានដំណេីរការអស់រយៈពេល ១៨ឆ្នាំ (៦អាណត្តិ)កន្លងមកហេីយ។

ជាចុងបញ្ចប់លោក រស់ លន់ ប្រធានសមាគម (មិត្តដេីម្បីមិត្ត) តំណាងឲ្យ ប្រធាន អនុប្រធានសមាគម សមាជិក សមាជិកា សមាគម (មិត្តដេីម្បីមិត្ត)ទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រៀវជ្រៅជូនដល់ឯកគង់ សោភណ្ឌ័ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធហត្ថ ប្រធានមន្ទីជុំវិញខេត្តទាំងអស់ដែលអញ្ជេីញចូលរួមជាភ្ញៀវកិត្តិយសក្នុងអង្គសន្និបាតឲ្យជួបប្រទះតែនឹងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡេីយ៕











No comments