ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគមនិងលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសមាគម អញ្ជើញជាកិត្តិយសចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌របស់សមាគមចុះប្រគល់ជូនអ៊ុំស្រីដែលមានប្ដីនិងកូនពិការភាព!!!

ដោយ :www.bbstvonline.com

 

លោក អ៊ុន ចាន់ថា អនុប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគមនិងលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសមាគម អញ្ជើញជាកិត្តិយសចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌របស់សមាគមចុះប្រគល់ជូនអ៊ុំស្រីដែលមានប្ដីនិងកូនពិការភាព!!!

ខេត្តតាកែវ៖ព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ថា អនុប្រធានប្រធានសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម និងលោកសុខហេង សុម៉ាលី អនុប្រធានកិត្តិយសអញ្ជើញជាកិត្តិយសចុះសួរសុខទុក្ខនិងបាននាំយកអំណោយសប្បុរសធម៌របស់សមាគមចុះប្រគល់ជូនអ៊ំុស្រីឈ្មោះ ប៉ែន ភឿន អាយុ៦៣ឆ្នាំ

ប្តីមានឈ្មោះ គង់ ញឿង អាយុ៦២ឆ្នាំពិការជើងម្ខាងនិងស្លាប់មួយចម្រៀងខ្លួននិងកូនប្រុសឈ្មោះ ញ៉ាវ វី អាយុ៣០ឆ្នាំពិការភាពតាំងពីកំណើត បច្ចុប្បន្នក្រុមគ្រួសារអ៊ុំស្រីរស់នៅក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

អំណោយដែលទទួលបានរួមមាន៖

១.អង្ករ ១០គីឡូក្រាម

២.មីម៉ាម៉ា ១កេះ

៣.ត្រីខ ៦កំប៉ុង

៤.ទឹកត្រី ១យួរ

៥.ទឹកស៊ីអ៊ីវ ១យួរ

៦.ប៊ីចេង ២កញ្ចប់

៧.មីញ៉ាំលេខ ១ប្រអប់

៨.នំស្រួយ OMO ១កញ្ចប់

៩.ថវិការ ចំនួន ៥០០០០រៀល

អ៊ំស្រីប៉ែន ភឿន អាយុ៦៣ឆ្នាំដែលមានប្ដីពិការជើងម្ខាងនិងលើសឈាមស្លាប់មួយចំហៀងខ្លួននិយាយមិនរួចនិងកូនពីការភាពទាំងពីរកំណើតបានរៀបរាប់ថា។រាល់ថ្ងៃនេះគាត់បានបងប្អូនជិតខាងបានជួយអង្គរអំបិលនិងប្រហុកសម្រាប់តើក្រុមគ្រួសារគាត់ពេលខ្លះបានបងប្អូនអ្នកជិតខាងមានកម្មវិធីហៅគាត់ទៅជួយលាងចានហើយគេឲ្យលុយគាត់គាត់យកលុយនោះដើម្បីមកចិញ្ចឹមជីវិតជាប្រចាំថ្ងៃ។

នាឱកាសនោះលោក អ៊ុន ចាន់ថា អនុប្រធានសមាគមនិងលោក សុខហេង សុម៉ាលី អនុប្រធានកិត្តិយសសមាគម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខលើកទឹកចិត្តពីសំណាក់លោក នួន នី ប្រធានសមាគម ដែលជានិច្ចកាលលោកប្រធានតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋអ្នកសារព័ត៌មានមិនមែនជាសមាជិកសមាគមនិងជាសមាជិករបស់សមាគមទាំងអស់ ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និងបានផ្តាំផ្ញើដល់អ៊ុំពូមីងត្រូវចេះថែទាំសុខភាពនិងជូនពរអ៊ុំពូមីងទទួលបានសុខភាពល្អរឹងមាំដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនៗចៅៗបន្តទៀត។

សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរុករកគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។

ជាចុងក្រោយអ៊ំស្រីព្រមទាំងក្រុមគ្រួសារបានលើកម្រាមដៃដប់សូមថ្លែងអំណរគុណយ៉ាងជាជ្រៅចំពោះលោកប្រធាន នួន នី និងលោកអនុប្រធានសមាគមនិងអនុប្រធានកិត្តិយសព្រមទាំងថ្នាក់ដឹកនាំនិងសមាជិកសមាជិកាសមាគមសារព័ត៌មានសុក្រឹតសូមឲ្យសមាគមសារព័ត៌មានសុក្រឹតទទួលបានជោគជ័យគ្រប់ភារកិច្ចរីកចម្រើនទៅមុខនិងពង្រីកវិសាលភាពសមាគមរបស់ខ្លួនបន្តទៀតនិងសូមជូនពរក្រុមការងារសមាគមទាំងអស់ជួបតែសេចក្តីសុខនិងសេចក្តីចម្រើនឈ្នះអស់មានសត្រូវ។

ដូចការរៀបរាប់ខាងលើពីទុក្ខលំបាករបស់អ៊ំស្រីដែលមានប្ដីពីការនិងស្លាប់មួយចំហៀងខ្លួននិងកូនប្រុសពីការភាពតាំងពីកំណើត។សូមពុកម៉ែបងប្អូនដែលបានទស្សនា។និងមើលវីដេអូនេះពុកម៉ែបងប្អូនដែលមានចិត្តសប្បុរសធម៌រួមចិត្តគ្នាខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរអាចធ្វើកិច្ចការមនុស្សធម៌តាមរយៈសមាគមសារព័ត៌មានសក្រឹតនិងកិច្ចការមនុស្សធម៌និងចូលជួយសង្គមយើងឧបត្ថម្ភជាមូលនិធិតាមរយះសមាគម។

#លេខទំនាក់ទំនង069535151

#កុងសមាគមស.ស.ក កុងដុល្លា 23000519208417

#កុងខ្មែរ 2300051920827










No comments