ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

លោកខៃ រដ្ឋា អគ្គលេខាធិការគណបក្សភ្លើងទានប្រចាំនៅទ្វីបអាមេរិកខាងជើង សុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ដោយ :www.bbstvonline.com


លោកខៃ រដ្ឋា អគ្គលេខាធិការគណបក្សភ្លើងទានប្រចាំនៅទ្វីបអាមេរិកខាងជើង សុំចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

ថ្ងៃអាទិត្យ ១០ កើត ខែជេស្ឋ ឆ្នាំរោង

ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ លោកខៃ រដ្ឋា ដែលមានតួនាទីជាអគ្គលេខាធិការគណបក្សភ្លើងទៀនប្រចាំនៅទ្វីបអាមេរិកខាងជើង សំណើស្នើសុំចូលរួមរស់ជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា « សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា    ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត!

ខ្ញុំបាទឈ្មោះ ខៃ រដ្ឋា ភេទប្រុស ឆ្នាំកំណើត ១៩៧៦ សញ្ជាតិខ្មែរ-អាមេរិកាំងមានតួនាទីជាអគ្គលេខាធិការគណ បក្សភ្លើទៀនប្រចាំនៅទ្វីបអាមេរិកខាងជើង មានទីលំនៅបច្ចុប្បន្ននៅទីក្រុង Palm Bay រដ្ឋ Florida សហរដ្ឋអា មេរិក។  កម្មវត្ថុ ៖ សំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។ យោង៖ លិខិតរបស់លោក ចុះថ្ងៃទី២៨ ខែ មករា ឆ្នាំ២០២៣សូមគោរពជូនសម្តេចតេជោ ហ៊ុន សែន តបតាមកម្មវត្ថុខាងលើខ្ញុំបាទសូមគោរពជូន សម្តេចតេជោ មេត្តាជ្រាបដ៏ខ្ពងខ្ពស់ថា៖ ខ្ញុំបាទ បានសង្កេត និង ស្វែង យល់អំពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនកម្ពុជាដែលមានគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ និង មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តវេន ដឹកនាំប្រទេសក្នុងបុព្វហេតុជាតិមាតុភូមិ មានការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព វិបុលភាព និង រីកចម្រើនពីមួយថ្ងៃទៅ មួយថ្ងៃឥតឈប់ឈរ។ ខ្ញុំបាទ សូមប្រកាសផ្តាច់ខ្លួនចេញពីគណបក្សប្រឆាំងដែលខ្ញុំបាទធ្លាប់បម្រើរួមរស់ជាមួយកន្លង មកចាប់ពីពេលនេះតទៅ ។

ខ្ញុំបាទសូមប្តេជ្ញាគាំទ្រដោយឥតងាករេ ពិតជាស្មោះស្ម័គ្រ បម្រើជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរួម ចំណែកការរពារសន្តិភាពចាប់ពីថ្ងៃនេះតទៅ ជារៀងរហូត។ ជាពិសេស ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងក្នុងការកសាងព្រែកជី កហ្វូណន-តេជោ ដើម្បីជាប្រយោជន៍ដ៏មហាសាលសម្រាប់បម្រើឲ្យប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៃប្រទេស និង បានជាប្រយោជន៍ដល់ ប្រជាជនខ្មែរទូទៅ បានប្រើប្រាស់ព្រែកជីកហ្វូណន-តេជោ ពេលគម្រោងនេះសាងសង់បញ្ចប់រួចជាស្ថាពរ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាផ្តល់ ឱកាសឱ្យខ្ញុំបាទបានចូលរួមក្នុងជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជាដោយសេចក្ដីអនុគ្រោះ ។

សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ ភក្តីភាព និងស្មោះត្រង់អំពីខ្ញុំបាទ។
 

No comments