ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

លោកសាំ តុលាអគ្គលេខាធិការរងសមាគមសារព័ត៌មានសុក្រឹតនិងលោកបានប៊ុនសុផាប្រធានរដ្ឋបាលសមាគមតំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅអ្នកស្រី អ៊ុន ណារិន អាយុ៣២ឆ្នាំ មានជីវភាពខ្វះខាត !!

ដោយ :www.bbstvonline.com


 លោកសាំ តុលាអគ្គលេខាធិការរងសមាគមសារព័ត៌មានសុក្រឹតនិងលោកបានប៊ុនសុផាប្រធានរដ្ឋបាលសមាគមតំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅអ្នកស្រី អ៊ុន ណារិន អាយុ៣២ឆ្នាំ មានជីវភាពខ្វះខាត !! 

ខេត្តកណ្តាល៖ នារព្រឹកថ្ងៃអាទិត្យ៩កើត ខែជេស្ឋឆ្នាំរោង ឆស័ក ព.ស២៥៦៨ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ លោកសាំ តុលា អគ្គលេខាធិការរងសមាគម និងលោកបានប៊ុន

សុផា ប្រធានរដ្ឋបាល តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគមសារព័ត៌មានសុក្រឹតអញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ប្រគល់ជូនទៅអ្នកស្រី អ៊ុន ណារិនមានអាយុ៣២ឆ្នាំ សព្វថ្ងៃមានកូននៅក្នុងបន្ទុកចំនួន០៤នាក់មានជីវភាពខ្វះខាត និងគ្មានផ្ទះសំបែងត្រឹមត្រូវ  នៅភូមិទួលក្រសាំងសង្កាត់រកាខ្ពស់ក្រុងតាខ្មៅខេត្តកណ្ដាល។

គ្រឿងឧបភោគ បរិភោគ ដូចជា៖

១.អង្ករ ១០គីឡូក្រាម

២.ទឹកត្រី ១យួរ

៣.ទឹកស៊ីអ៊ីវ ១យួរ

៤.ប៊ីចេង ២កញ្ចប់

៥.ត្រីខកំប៉ុង ១យួរ

៦.មីម៉ាម៉ា ១កេះ

៧.មីញាំលេង ២ប្រអប់

៨.នំ OMO ២កញ្ចប់

៩.ថវិការចំនួន ៥ម៉ឺនរៀល

នាឱកាសនោះលោកសាំ តុលាអគ្គលេខាធិការរងបាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក នួន នី ប្រធានសមាគម អោយលោកស្រីខិតខំ ប្រឹងប្រែងតស៊ូ បន្តក្នុងជីវិត ដើម្បីក្រុមគ្រួសារនិងកូនៗនៅក្នុងបន្ទុក ជាពិសេសមើលថែរក្សាសុខភាព

អ្នកស្រី អ៊ុន ណារិន សូមជូនពរលោក នួន នី ប្រធានសមាគម និងលោកសាំ តុលា លោក បាន ប៊ុនសុផា ព្រមទាំងថ្នាក់ដឹកនាំសមាគមទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន និងជួបពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។








សមាគមសារព័ត៌មានសុក្រឹតក្រោមការដឹកនាំលោក នួន នី ប្រធានសមាគម លោកប្រធានតែងតែគិតគូរិះគិតគ្រប់មធ្យោបាយចូលរួមកិច្ចការសង្គមការងារមនុស្សធម៌គិតគូដល់បងប្អូនជាសមាជិកមិនមែនជាសមាជិកនិងប្រជាពលរដ្ឋមានជីវភាពខ្វះខាតតាមរយៈអ្នកសារព័ត៌មានផ្សព្វផ្សាយ។

កិច្ចការមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតដោយមានម្ចាស់ជំនួយឧបត្ថម្ភដោយសិប្បកម្មសញ្ញាតាញញឹមនិងម្ចាស់ដេប៉ូ VCសូមអរគុណ។


No comments