យោងតាមមន្ត្រីមួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់អង្គភាពគេហទំព័របណ្ដាញព័ត៌មានថ្មីឲ្យដឹងមួយរយៈពេលនេះសម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាមកតាមរយៈគ្របតេឡេក្រាមទៅចៅហ្វាយខេត្តរាជធានីខេត្តទាំង 25 ខេត្តក្រុងឲ្យមានចំណាត់ការធ្វើការទប់ស្កាត់រាល់ដែរឡានតទ្រុង់ខុសបច្ចេកទេសដែលដឹកលើទម្ងន់បំផ្លាញផ្លូវជាតិប៉ុន្តែអភិបាលខេត្តតាមរាជធានីខេត្តក្រុងមួយចំនួនមិនយកចិត្តទុកដាក់ស្ដាប់បទបញ្ជារបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនោះទេរឹតតែផ្គើនបន្ថែមទៀត
ផ្សាយចេញថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ អង្គភាពគេហទំព័របណ្ដាញព័ត៌មានថ្មី ហៅកាត់ N3 បានទទួលប្រភពពីមន្ត្រីថ្នាក់ជាន់ខ្ពស់មួយរូបសូមមិនបញ្ចេញឈ្មោះថាក្រោយពីអង្គភាពគេហទំព័របណ្ដាញព័ត៌មានថ្មីធ្វើការផ្សព្វផ្សាយមួយរយៈពេលនេះបានផ្ទុះដឹងដល់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនទៀតនៅពេលនោះផងដែរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចលោកបានដាក់បទបញ្ជាតាមគ្របតេឡេក្រាមមកអភិបាលខេត្តរាជធានីខេត្តក្រុងទាំង 25 ខេត្តក្រុងឲ្យមានចំណាត់ការធ្វើការទប់ស្កាត់រាល់ឡានដឹកគីឡូធ្ងន់និងឡានតទ្រង់ខុសបច្ចេកទេសដែលធ្វើឲ្យបំផ្លាញផ្លូវជាតិត្រូវតែអភិបាលខេត្តដាក់បទបញ្ជាទៅកម្លាំងនៃស្នងការដ្ឋាននិងជំនាញពាក់ព័ន្ធឲ្យធ្វើការទប់ស្កាត់ជាជាបន្ទាន់ ប៉ុន្តែផ្ទុយទៅវិញតាមការមើលឃើញពីសំណាក់អភិបាលខេត្តនៅតាមបណ្ដាខេត្តមួយចំនួនកំពុងតែឃោរឃ្លើននិងបទបញ្ជារបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែតពិសេសជាងគេដូចជាខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ រួមទាំងខេត្តផ្សេងៗជាច្រើនទៀតកំពុងតែផ្គើននិងប្រសាសន៍របស់សម្ដេចជាប្រមុខថ្នាក់ដឹកនាំតាមការសង្កេតពីក្រុមអ្នកសារព័ត៌មាន ។ មួយរយៈពេលនេះការកាត់ទ្រុងឡាននិងអនុវត្តច្បាប់ឲ្យស្ដាប់បទបញ្ជារបស់សម្ដេចបបរអធិបតី ហ៊ុន ម៉ាណែត មានតែខេត្តក្រចេះទេជាខេត្តគំរូដឹកនាំដោយឯកឧត្តមនៃគណៈភិបាលខេត្ត វ៉ា ថនដែលលោកយកចិត្តទុកដាក់ស្ដាប់បទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ហើយនិងរៀបចំប្រធានគណៈកម្មការចម្រុះចុះកាត់ទ្រុងឡានដូចជាគណៈកម្មការថ្នាក់ខេត្តបានដាក់គោលដៅនៅចំណុចឃុំកន្លប់ស្រុកចិត្តបុរីខេត្តក្រចេះចំណែកគណៈកម្មការកាត់ទ្រុងឡានមួយចំនុចទៀតដាក់នៅលើដងផ្លូវជាតិលេខ៧៣ នៅចំណុចស្រុកឆ្លូងខេត្តក្រចេះឯចំណែកមួយចំណុចទៀតគឺដាក់គណៈកម្មការចំរុះកាត់ទ្រុងឡាននៅចំណុចផ្លូវ៧៩ ស្ថិតនៅក្នុងឃុំស្រែចាស្រុកស្នួល ខេត្តក្រចេះ ។
ដូច្នេះហើយគ្រប់អ្នកសារព័ត៌មានជាច្រើនអង្គភាពសូមកើតសរសើរទៅដល់ឯកឧត្តមនៃគណៈអភិបាលខេត្តក្រចេះកំពុងតែអនុវត្តតាមបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការកាត់ទ្រុងឡាននៅក្នុងទឹកដីនៃខេត្តក្រចេះបានប្រហែលជា៧០ ទៅ៨០ភាគរយ ហើយយើងគិតថាខេត្តក្រចេះជាខេត្តគំរូហើយជាខេត្តល្អអភិបាលនៃគណៈអភិបាលខេត្តយកចិត្តទុកដាក់និងបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែតណាស់។
បើប្រៀបទៅនិងខេត្តផ្សេងទៀតដែរកំពុងតែផ្គើននិងបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដូចជា ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងអភិបាលខេត្តស្វាយរៀង ឬអភិបាលខេត្តព្រៃវែងដែរកំពុងតែផ្គើននិងបទបញ្ជារបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខថ្នាក់ដឹកនាំព្រោះតាមការសង្កេតពីក្រុមអ្នកសារព័ត៌មានមួយរយៈពេលនេះឡានតទ្រង់ខុសបច្ចេកទេសដឹកដំឡូងស្រស់គីឡូធ្ងន់មិនតិចជាង៧០ ទៅ ៩០ តោន នោះទេក្នុងមួយឡានកំពុងតែសម្រុកចេញពីខេត្តកំពង់ធំខេត្តកំពង់ចាមតាមផ្លូវជាតិ៧១C ឡានទាំងអស់នេះបានបើកកាត់មកខេត្តត្បូងឃ្មុំ ឆ្ពោះមកផ្លូវជាតិលេខ៧ ហើយចូលទៅតាមច្រកទ្វារទ្វេភាគីអន្តរជាតិដូង៧ ដើមនិងច្រកទ្វេភាគីដូនរ័ត្ននៅក្នុងស្រុកមេមត់ខេត្តត្បូងឃ្មុំក្នុងមួយយប់មិនតិចជាងពី៤០០ឡាន ទៅ៦០០ឡាននោះទេ សុទ្ធតែឡានតទ្រុងដឹកដំឡូងស្រស់គីឡូធ្ងន់ខុសបច្ចេកទេសទាំងអស់។
ធ្វើឲ្យបំផ្លាញផ្លូវផ្លូវដែលគួរអាសូរខ្លាំងគឺផ្លូវជាតិ៧១Cព្រោះផ្លូវនេះសម្ដេចបបរធិបតីហ៊ុនម៉ាណែតនិងប្រមុខថ្នាក់ដឹកនាំមិនទាន់បានសម្ពោធឲ្យប្រើប្រាស់នោះទេ។
យើងថាអភិបាលខេត្តទាំងប៉ុន្មានខេត្តនេះគឺមានការស្ពឹកស្រពន្ធមែនប៉ុនយើងងាកទៅមើលប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តនៅតាមផ្លូវជាតិ៧១Cដូចជាស្ថានីយជញ្ជីងថ្លឹងរថយន្តនៅស្រុកស្ទឹងត្រង់និងស្ថានីយជញ្ជីងថ្លឹងរថយន្តនៅស្រុកក្រូចឆ្មារស្ពឹកជាងទៀត។
យើងឆ្ងល់ណាស់ថាជញ្ជីងថ្លឹងរថយន្តមានរហូតទៅដល់២ កន្លែង រាល់ដែលឡានគីឡូធ្ងន់ទាំងអស់រត់តាមស្ថានីយជញ្ជីងនេះទោះម្បីតទ្រុង់មានកម្ពស់រហូតដល់៣ម៉ែត្រ កាត់តាមស្ថានីយជញ្ជីងទាំងពីរនេះមិនដែលឃើញលើសទម្ងន់នោះទេឬមួយដាក់ជញ្ជីងនៅដងផ្លូវជាតិទុកសម្រាប់ថ្លឹងលុយដែលក្រុមឈ្មួញដឹកជញ្ជូនឡានគីឡូធ្ងន់ខុសបច្ចេកទេសទេដឹងបានជាមិនដែលឃើញធ្វើការបង្ក្រាបពិតជាហួសចិត្តមែនទែន។
មិនត្រឹមតែប៉ុណ្ណោះមកដល់ច្រកដូង៧ដើម និងច្រកដូនរ័ត្នគឺមានជញ្ជីងចល័តក្រសួងសាធារណការដាក់បញ្ចូលចាំនៅមាត់ច្រកដឹកនាំដោយ. លោកម៉ារឌី .ជាអនុរដ្ឋលេខាធិការក្រសួងសាធារណៈការត្រូវជាប្រធានក្រុមគ្រប់គ្រងជញ្ជីងចល័តដែលបានចាត់មកពីក្រសួងនោះដូចជាពុំមានប្រសិទ្ធភាពអ្វីទាល់តែសោះ។
No comments