ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស សរុបចំនួន ២.៥៥១ នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ដោយ :www.bbstvonline.com

 

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួម ប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស សរុបចំនួន ២.៥៥១ នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។


លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ គឺឆ្លុះបញ្ចាំងពីសមត្ថភាព ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបង្រៀន ការសិក្សាស្រាវជ្រាវ និងសកម្មភាពនានាជាច្រើនទៀតរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលជាការរួមចំណែកមួយជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នាពេលបច្ចុប្បន្ន និងអនាគត។ រាជរដ្ឋាភិបាល បានរៀបចំ យុទ្ធសាស្ត្របញ្ចកោណដំណាក់-កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយ សង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព និងជាមគ្គទេសក៍សម្រាប់តម្រង់សកម្មភាព របស់គ្រប់តួអង្គទាំងអស់ សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការកែទម្រង់មុតស្រួចលើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៩ កុម្ភៈ ២០២៥








No comments