លោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តក្រចេះនិងលោកអភិបាលនៃគណៈអភិបាលស្រុកអូគ្រៀងសែនជ័យបានដឹងពីសកម្មភាពក្រុមឈ្មួញបូមរ៉ែមាសនិងបូមមាសយ៉ាងអាណាធិបតេយ្យស្ថិតនៅក្នុងភូមិអូត្រូនឃុំក្បាលដំរីស្រុកអូគ្រៀងសែនជ័យដែរឬទេឬមួយការបូមមាសអាណាធិបតេយ្យនៅចំណុចភូមិអូត្រូនឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យដឹងដល់ជំនាញហើយនិងអាជ្ញាធរប្រហែលជាលោកធ្វើមិនឃើញទៅវិញទេដឹងបានជាមានឥទ្ធិពលមេភូមិភូមិត្រូនជាភូមិឧបសម្ព័ន្ធមានឥទ្ធិពលនិងមានអំណាចរៀបចំបក្សពួកបូមមាសជាសម្បត្តិធនធានធម្មជាតិនៅក្រោមដីយ៉ាងអនាធិបតេយ្យទៅវិញ
លោកប្រធានមន្ទីរ៉ែនឹងថាមពលខេត្តក្រចេះនិងលោកអភិបាលនៃគណៈអភិបាលស្រុកអូគ្រៀងសែនជ័យបានដឹងពីសកម្មភាពក្រុមឈ្មួញបូមរ៉ែមាសនិងបូមមាសយ៉ាងអាណាធិបតេយ្យស្ថិតនៅក្នុងភូមិអូត្រូនឃុំក្បាលដំរីស្រុកអូគ្រៀងសែនជ័យដែរឬទេឬមួយការបូមមាសអាណាធិបតេយ្យនៅចំណុចភូមិអូត្រូនឃុំក្បាលដំរីស្រុកអូរគ្រៀងសែនជ័យដឹងដល់ជំនាញហើយនិងអាជ្ញាធរប្រហែលជាលោកធ្វើមិនឃើញទៅវិញទេដឹងបានជាមានឥទ្ធិពលមេភូមិភូមិត្រូនជាភូមិឧបសម្ព័ន្ធមានឥទ្ធិពលនិងមានអំណាចរៀបចំបក្សពួកបូមមាសជាសម្បត្តិធនធានធម្មជាតិនៅក្រោមដីយ៉ាងអនាធិបតេយ្យទៅវិញ
ទីតាំងបូមមាសចំណុចលេខយូធីអឹម 48P 640866 1415099 48P 641077 1415264
ខេត្តក្រចេះ: ជាក់ស្ដែងនៅថ្ងៃទី 21 ខែ 2 ឆ្នាំ 2025 ក្រុមការងារគេហទំព័របណ្ដាញព័ត៌មានថ្មីចុះទៅដល់ភូមិត្រូនយោងតាមប្រជាសហគមន៍បានលួចបង្ហេីបប្រាប់និងតេទូរស័ព្ទបញ្ជាក់ថានៅភូមិត្រូនកំពុងតែមានថៅកែជាច្រើននាក់ជួលកម្មករបូមមាសយ៉ាងអាណាធិបតេយ្យក្រោយពីក្រុមការងារគេហទំព័របណ្ដាញថ្មីបានចុះទៅដល់ទីតាំងដូចដែលប្រជាពលរដ្ឋបានរាយការណ៍នោះគឺឃើញជាក់ស្ដែងមែនថាការសកម្មភាពបូមមាសជីកមាសគឺប្រាកដជាមានមែនហើយក៏មានច្រើនកន្លែងដែរក្នុងមួយកន្លែងមានម៉ាស៊ីនពីរគ្រឿងទួលចាក់មាសនិងក្បាលឈីតបាញ់មាសបាញ់ដីចំណែកកម្មករក្នុងមួយកន្លែងបន្តិចជាងបួនទៅប្រាំនាក់នោះទេហើយការបូមមាសនេះនៅត្រង់ចំណុចតួជ្រៃស្ថិតនៅក្នុងភូមិត្រូនឃុំក្បាលដំរីតាមការលើកឡើងពីថៅកែបូមមាសមួយរូបបានបញ្ជាក់ថារាល់សកម្មភាពគេបូមមាសនៅចំណុចដូចខាងលើនេះមានម៉ាស៊ីនប្រហែលជា 10 ទីតាំងទៅ 15ទីតាំងកំពុងសម្រុកបូមទីតាំងខុសៗគ្នាចំណុចនៅតួជ្រៃនេះគឺគេបានបង្កើតជាមេក្រុមលោកមេឃុំក្បាលដំរីនិងលោកមេភូមិភូមិត្រូនដែលគេបានឲ្យស្គាល់ឈ្មោះថាឈ្មោះលោកយឿនឯចំណែកអនុប្រធានក្រុមរបស់គេក្រុមការងារគេហទំព័របណ្តាញព័ត៍មានថ្មីបានតេទូរស័ព្ទគេបានទទួលស្គាល់ថាកន្លែងបូមមាសនេះគឺមានមេក្រុមពិតប្រាកដមែននេះតាមការលើកឡើងពីអនុក្រុមដែលឈ្មោះលោកចិនក្រោយមកជួបនិងកម្មកររបស់លោកចិនជាអនុប្រធានក្រុមដែលលោកមេឃុំក្បាលដំរីនិងលោកមេភូមិភូមិត្រូនឈ្មេាះលោកយឿនបានចាត់តាំងជាមេក្រុមគ្រប់គ្រងទៅលើអ្នកបូមមាសនិងបូមរ៉ែខុសច្បាប់នោះគេបានបញ្ជាក់ថាមានមេក្រុមមួយរូបទៀតដែលមានឈ្មោះលោកខននៅពេលនោះក្រុមការងារព្យាយាមមកធ្វើបទសម្ភាសន៍ពីលោកខនជាប្រធានក្រុមគ្រប់គ្រងអ្នកបូមមាសនិងជីកមាសនៅចំណុចភូមិតួជ្រៃលោកខនបានលើកឡើងថារាល់សកម្មភាពទាំងអស់ទើបតែមានការចាត់តាំងពីលោកមេភូមិភូមិត្រូនឈ្មេាះលោកយឿនព្រោះសព្វថ្ងៃនេះរាល់ការសកម្មភាពបូមមាសជីកមាសអាណាធិបតេយ្យនៅក្នុងភូមិត្រូនគឺដូចជាការក្រោមការគ្រប់គ្រងរបស់លោកយឿនទៅវិញឯកចំណែកថៅកែបូមមាសមួយរូបគាត់បានបញ្ជាក់ប្រាប់ថាសព្វថ្ងៃដែលគាត់មកបូមមាសនៅទីតាំងភូមិត្រូននេះកន្លែងខ្លះគឺជួលដីគេហើយរាល់កន្លែងរ៉ែមាសនេះគឺតម្រូវការបង់លុយទៅឲ្យសមត្ថកិច្ចនៅក្នុងភូមិត្រូនឬបង់ឲ្យអាជ្ញាធរតែម្ដងខ្លះយកជាថ្ងៃមានខ្លះទៀតយកជាខែបើពួកថៅកែនោះមិនបានបង់លុយទៅឱ្យសមត្ថកិច្ចគឺសមត្ថកិច្ចទាំងអស់នោះគឺមិនតម្រូវការឲ្យពួកគាត់បូមមាសនិងជីកមាសបាននោះទេតាមអណ្ដៅនីមួយៗពួកគេប្រើកម្មករចាប់ពី 4 នាក់ទៅ 5 នាក់ក្នុងកម្មករម្នាក់ក្នុងមួយខែគេបានជួលលុយចាប់ពី 80 ម៉ឺនរៀលទៅមួយលានរៀលយើងងាកមកមើលមួយចំណុចទៀតដូចជាប្រធានមន្ទីរ៉ែនឹងថាមពលខេត្តក្រចេះឬអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តក្រចេះឬក្នុងស្រុកអូគ្រៀងសែនជ័យប្រហែលជាពួកគាត់បានផ្ដល់លាភសក្ការៈទៅដល់អាជ្ញាធរបានជាអាជ្ញាធរមិនខ្វាយខ្វល់អំពីការបូមមាសនិងជីកមាសយ៉ាងអាណាធិបតេយ្យនេះទៅវិញនៅពេលនោះគឺតាមកម្មករមួយរូបក្រុមការងារបានសួរឆ្លៀតជាខ្លាំងនិងថៅកែរ៉ែមាសគេថារៀងរាល់ថ្ងៃនេះគឺពួកគេតម្រូវការរៃលុយគ្នាបង់ទៅឱ្យសមត្ថកិច្ចចំណែកបង់ខេត្តផ្សេងនិងបង់អ្នកចូលទៅផ្សេងមិនត្រឹមតែប៉ុណ្ណោះគាត់បានលើកឡើងថាគេមុននឹងចូលមកដល់ទីតាំងពួកគេត្រូវតែដាក់ត្រូនបង្ហោះមើលពីស្ថានភាពការរ៉ែមាសហើយបានពីពួកគេមកទាក់ទងលោកប្រធានក្រុមឬលោកមេភូមិឲ្យបង់លុយឬរៃលុយពីរនាក់មួយចានដែកទៅថៅកែយកលុយទៅឲ្យពួកគេដូច្នេះហើយពួកគាត់លើកឡើងថាការជីកបើពួកគាត់មិនបានបង់លុយទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកអូរគ្រៀងសែនជ័យឬឃុំក្បាលដំរីឬកងកម្លាំងមួយចំនួនមិនបានទេបើមិនបង់លុយហ៊ានតែធ្វើសកម្មភាពបូមគឺគេចង់រៀមដកហូតម៉ាស៊ីនយកទៅវាឈរទុកតែម្ដង តាមការអះអាងពីរបីក្រុមឈ្មួញឬថៅកែបូមមាសរាល់ជុំវិញក្រុមការងារគេហទំព័របណ្ដាញព័ត៌មានថ្មីធ្វើការផ្សព្វផ្សាយនេះទើបតែសម្ភាសន៍បានអនុក្រុមនិងប្រធានក្រុមនិងម្ចាស់ថៅកែអណ្ដៅបូមមាសតែប៉ុណ្ណោះបើរាល់ក្រុមការងារធ្វើការផ្សព្វផ្សាយចេញទៅមានប្រការណាមួយមិនគប្បីឬប៉ះពាល់ទៅស្ថាប័នណាមួយក្រុមការងាររង់ចាំធ្វើការបំភ្លឺបកស្រាយជូនដល់ម៉ោងធ្វើការស្ដីអំពីរបបសារព័ត៌មាននៃមាត្រាទី 10 (ប្រភពអង្គភាពបណ្តាញព័ត៌មានថ្មី)
No comments