អីយ៉ាស់បានដឹងច្បាស់ហើយអំពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនអូសចេញពីចំណុចផ្លូវតុងមិញ ស្ថិតនៅក្នុងឃុំរលួស ស្រុកអូក្រៀងសែនជ័យ ក្រុមឈ្មួញដឹកអូសម៉ែតនេះកំពុងតែឃុបឃិតក្លែងបន្លំគ្នសជាប្រព័ន្ធពុំមានច្បាប់ដណ្ដប់ត្រឹមត្រូវនោះទេ
ខេត្តក្រចេះ÷ ផ្សាយចេញថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនអូសម៉ែត្រចេញពីព្រៃគម្រោងព្រៃឈើដែនរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះក្នុងមួយថ្ងៃមិនតិចជាង៤០ឡានកែច្នៃនោះទេក្រុមឈ្មួញដឹកជញ្ជូនអូសនេះគឺនៅចំណុចដែនជម្រកព្រៃឈើ ជាប់និងស្នាក់ការ ស្នើបណ្ដុះកូនឈើនិងស្នាក់ការរងសង្កាត់រដ្ឋបាលព្រៃឈើ ឃុំរលួស គ្រប់គ្រងដោយលោក តូនី ដូចជាមិនខ្វាយខ្វល់ អើពើធ្វើការបង្ក្រាបនិងទប់ស្កាត់រាល់ក្រុមឈ្មួញដឹកជញ្ជូនអូសម៉ែត្រដូចសព្វថ្ងៃ យ៉ាងអាណាធិបតេយ្យពេញផ្លូវថ្នល់តែម្ដង យោងតាមប្រភពមន្ត្រីមួយរូបនៅក្នុងស្រុកអូក្រៀងជ័យ និងប្រជាពលរដ្ឋបានបង្ហើបថាក្រុមឡានដឹកអូសម៉ែត្រដែលចូលកាប់នៅក្នុងជម្រកព្រៃឈើ ការពាររបស់សង្កាត់រដ្ឋបាលព្រៃឈើឃុំរលួស គឺមិនមានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេ ព្រោះដោយសារក្រុមឡានទាំងអស់នេះកន្លងមកមានច្បាប់មែន ប៉ុន្តែច្បាប់អូសម៉ែតនេះគឺនៅក្រុមហ៊ុនមួយនៅក្នុងស្រុកស្នួលនោះទេ ដូច្នេះហើយបានជាប្រជាពលរដ្ឋនិងសមត្ថកិច្ចគាត់ដាក់ការងើងឆ្ងល់យ៉ាងខ្លាំងថា គេដាក់ទៅអូសម៉ែតនៅក្នុងព្រៃរិចរិល ស្រុកស្នួលឯណោះទេ ម៉េចបានបង្វិលក្រុមឡានទាំងអស់នេះមកកាត់អូសនៅក្នុងទឹកដីអូរក្រៀងសែនជ័យទៅវិញ ដូច្នេះហើយបានជាប្រជាពលរដ្ឋ និងប្រជាសហគមន៍ និងអ្នកសារព័ត៌មាន តែងតែសុំមើលច្បាប់អនុញ្ញាតឱ្យដឹកអូសម៉ែតនិងចូលកាត់ឈើតែងតែក្រុមពួកឡានដែលដឹកជញ្ជូននេះឆ្លើយដោះសារថា ច្បាប់នៅថៅកែ ឬច្បាប់នៅតាកុងឡាន តែងតែឆ្លើយដាក់គ្នាទៅវិញទៅមក ផ្ទុយទៅវិញក្រុមឡានទាំងអស់នេះជាក្រុមឡានកាត់អូសអាណាធិបតេយ្យ ហើយប្រហែលជាមានការឃុបឃិតនិងការបើកភ្លើងខៀវពីសំណាក់ក្រុមអ្នកមានឥទ្ធិពលមានអំណាចមួយចំនួនឲ្យចូលកាប់បំផ្លាញព្រៃឈើ។ហើយយកលេសឬដោះសារភូតភកុហកទៅដល់អ្នកសារព័ត៌មានទៅវិញ។ រាល់ជុំវិញក្រុមការងារគេហទំព័របណ្ដាញព័ត៌មានថ្មីធ្វើការបំភ្លឺពីរថៅកែក្រុមឡានដឹកហើយសុំលេខទូរសព្ទធ្វើការទំនាក់ទំនងសុំច្បាប់មើលឬធ្វើបទសម្ភាសន៍ផ្ទុយទៅវិញតាកុងឡានតែងតែដោះសារ ម្តងថាច្បាប់នៅគេ ម្ដងថានៅថៅកែ ដូច្នេះហើយការដឹកជញ្ជូនដឹកអូសម៉ែត្របង្កឲ្យប៉ះពាល់ទៅលើបទល្មើសព្រៃឈើ និងការបំផ្លាញព្រៃឈើនេះគឺដូចខុសប្រកតីយ៉ាងខ្លាំងតែម្ដង ក្រុមការងារបណ្ដាញព័ត៌មានថ្មីផ្សព្វផ្សាយចេញទៅមិនទាន់សុំធ្វើការបំភ្លើងពីលោក តូនី បាននោះទេព្រោះដោយសារចុចទូរសព្ទចូលហើយពុំមានអ្នកលើក។ បើមានការប៉ះពាល់នឹងប្រកាណាមួយក្រុមការងាររងចាំធ្វើការបំភ្លឺបកស្រាយជូនរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីអំពីរបបសារព័ត៌មានឆ្នាំ១៩៩៥ មាត្រាទី១០៕
(ប្រភពគេហទំព័របណ្តាញព័ត៌មានថ្មី)
No comments