ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ប្រារព្ធពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការអប់រំបណ្ដុះបណ្ដាបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន"

ដោយ :www.bbstvonline.com

 

ថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥

ខេត្តកណ្តាល: វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ប្រារព្ធពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ "ការអប់រំបណ្ដុះបណ្ដាបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន" ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ស្ថិតនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល 
ក្នុងពិធីអបអរសាទរនោះដែរ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បើមានប្រសាសន៍លើកទឹកចិត្តដលើសិស្សនិស្សិត និងលោកគ្រូលោកគ្រូទាំងអស់ឲ្យព្យាយាមខុសពីសមត្ថភាពក្នុងការបង្រៀនសិស្សនិងសិស្សត្រូវខិតខំប្រឹងរៀនដើម្បីចំណេះជំនាញទៅថ្ងៃអនាគត។
ឯកឧត្តមអភិបាលគណៈអភិបាលបានមានប្រសាសន៍បន្ថែម នឹងថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំដែលខិតខំប្រឹងប្រែងបានបង្កើតនូវវិទ្យាស្ថាននេះដើម្បីឲ្យបងប្អូនសិស្សនិស្សិតអាចមកសិក្សាយកចំណេះជំនាញដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។
ជាចុងក្រោយឯកឧត្តមគោរពជូនពរដល់លោកនាយកសាលា ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សានិស្សិតទាំងអស់ឲ្យជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។











No comments