ទីតាំងមួយកន្លែងសាងសង់រំលោភដីចំណីព្រែកផ្ទុយពីអនុក្រឹត្យលេខ ៩៨ អ ន ក្រ ប ក ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ អជ្ងាធរអះអាងថាត្រូវបានផ្អាក
ទីតាំងមួយកន្លែងសាងសង់រំលោភដីចំណីព្រែកផ្ទុយពីអនុក្រឹត្យលេខ ៩៨ អ ន ក្រ ប ក ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ អជ្ងាធរអះអាងថាត្រូវបានផ្អាក
ផ្សាយចេញថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
ខេត្តកណ្តាល៖ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាលពិតជាបានឃើញសំណង់ដែលបានសាងសង់រំលោភលើដីព្រែក ពិតប្រាកដ ក្រុមការងារសារព័ត៌មានយើងក៏បានទៅដល់សាលាឃុំដើម្បីសូមការបំភ្លឺតែមិនមានអ្នកនៅ ក៏ទំនាក់ទំនងទៅលោកខៀវ រ៉េន ជាមេឃុំតាមរយះប្រព័ន្ធតេលេក្រាមមានលេខ០៨៨ ៥៥៥៦៦៦៨ លោកក៏បានថ្លែងប្រាប់ ក្រុមការងារសារព័ត៌មានយើងថា លោកឱ្យជំទប់ទី១ ធ្វើរបាយការណ៍ ជាមួយនឹងម្ចាស់អ្នកសាងសង់នុងផ្តិតមេដៃហើយបញ្ជូនទៅសាលាស្រុកហើយបង ព្រោះខ្ញុំមិនបានចេញច្បាប់ ឲ្យគាត់សាងសង់លើ ចំណីដីព្រែកចំណីដីទន្លេផ្លូវទេ បងចង់ដឹងព័ត៌មានលម្អិត បងតេទៅជំទប់ទី១របស់ ខ្ញុំដែលមានលេខ០១២ ៩៤ ៨៦៦១
ក្រោយពីបានការឆ្លើយបំភ្លឺពីលោកមេឃុំក្រុមការងារសារព័ត៌មានយើង ក៏បានទំនាក់ទំនងទៅលេខ លោកកែវ សុធី ជំទប់ទី១ តាមការខលឆ្លងឆ្លើយប្រព័ន្ធតេឡេក្រាម លោកបានបញ្ជាក់ថា បានហៅភាគីសាងសង់មកធ្វើកិច្ចសន្យា និងបានផ្អាកបណ្ដោះអាសន្ន ឲ្យគាត់ធ្វើកិច្ចសន្យានៅពេលដែលរដ្ឋត្រូវការ អ្វីដែលគាត់ធ្វើចូលក្នុងចំណីដីព្រែក នៅពេលមានការអភិវឌ្ឍ ឬស្ដារព្រែកតម្រូវឲ្យគាត់រុះរើ ហ្នឹងនៅក្នុងរដូវប្រាំងឆ្នាំ២០២៦ ឲ្យគាត់កកាយរុះរើដីដែលគាត់ចាក់ចូលក្នុងចំណីព្រែកនោះចេញ ហើយឥឡូវនេះ យើងបានឱ្យគាត់ផ្អាកហើយ គាត់ក៏បានផ្អាក ក្នុងនាមឃុំគឺធ្វើបានប៉ុណ្ណឹង លោក កែវ សុធី បានបន្ថែមទៀតថា អ្វីដែលគាត់ធ្វើជ្រុល យើងនឹងធ្វើលក្ខខណ្ឌការងារបែបហ្នឹង សម្រាប់យើងទៅកំណត់ឲ្យគាត់វ៉ៃចោល គឺយើងមិនបានកំណត់អញ្ចឹងទេ នៅក្នុងបច្ចុប្បន្ននេះ មិនមែនមានតែមួយករណីនោះទេ គឺមនុស្សរំលោភបំពាន្វច្រើនណាស់ តែបើមានករណីរំលោភជ្រុលនោះយើងនឹងអនុវត្តហើយ ជម្រាបអូនបន្ថែម ពីដើមដំបូង យើងបានទៅពិនិត្យសំណង់របស់គាត់ ឃើញថាគ្រាន់ជាការធ្វើរបងទេ ដើម្បីទុបដី យើងក៏មិនបានឃាត់ និងអនុញ្ញាតឲ្យធ្វើ ព្រោះរបងស្មើនឹងចិញ្ចើមព្រែក ទប់ដី ប៉ុន្តែការសាងសង់សំណង់ខ្ពស់ ឬក៏សំណង់ផ្ទះលំហែលយចូលមាត់ព្រែក គឺយើងមិនអនុញ្ញាតឱ្យគាត់ធ្វើទេ ប៉ុន្តែ មកដល់ពេលបច្ចុប្បន្ន ថ្មីៗនេះ យើងទៅផ្អាកការសាងសង់ គាត់ក៏បានប្រាប់យើងថាគាត់បានផ្អាកហើយគាត់អត់ធ្វើបន្តទេ គាត់សុំធ្វើបន្ទប់ស្នាក់នៅបន្ទប់ដេកខាងក្រោម កំពុងរៀបឥដ្ឋហ្នឹង តែបើសង់សំណង់ លយចូលព្រែក គឺយើងមិនអនុញ្ញាតនោះទេ។
ក្រុមការងារយើង ក៏បានបន្តសុំការបំភ្លឺបកស្រាយពីលោក យី យ៉េន អភិបាល ស្រុកមុខកំពូល តាមរយៈប្រព័ន្ធតេឡេក្រាមដែលមានលេខ ០១២ ៥២ ៥៥ ៥៧ តែលោកចូលមើលហើយ មិនមានការឆ្លើយតបជាមួយអ្នកសារព័ត៌មាននោះទេ
ក្រុមការងារសារព័ត៌មានយើង ក៏បានសុំលេខម្ចាស់ដីពីលោកកែវ សុធី ជំទប់ទី ១ដែរ តែមិនមានលេខទំនាក់ទំនងទៅម្ចាស់ដីដែលសាងសង់រំលោភដីព្រែកនោះទេ។
មហាជនក៏ដូចជាអ្នកសារព័ត៌មានដទៃទៀត កំពុងតែមានចម្ងល់ ថា អ្នកដែលរំលោភចំណីព្រែក ផ្ទុយពីអនុក្រឹត្យ លេខ៩៨ អ ន ក្រ ប ក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥
ជំពូកទី១ មាត្រាទី៨ ត្រេទី៤ ( ចម្ងាយ ២០ម៉ែត្រ គិតពីមាត់ច្រាំងព្រែក ) របស់សម្ដេច អគ្គមហាសេនាបតី តេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បច្ចុប្បន្ន ដែលធ្វើឲ្យប្រជាពលរដ្ឋ គោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តែបែរជាមានបុគ្គលរំលោភចំណីដីព្រែករបស់រដ្ឋទៅវិញ
អង្គភាពសារព័ត៌មានយើង រង់ចាំមើលថាតើ ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសម្ថកិច្ច មានចំណាត់ការយ៉ាងដូចម្ដេចទៅលើបុគ្គលដែលរំលោភបំពាន្វចំណីដីព្រែកទាំងគឃ្លើនមិនគោរពច្បាប់???
អង្គភាពសារព័ត៌មានក៏ដូចជាមហាជនគោរពស្នើសុំ ដល់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាចាត់មន្ត្រីជំនាញ ចុះពិនិត្យផងទាន។
អង្គភាពសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ មន្ទីរ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស ម្ចាស់ដី ដែលបានសាងសង់រំលោភចំណីដីព្រែក រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ និងធម្មនុញ្ញវិជ្ជាជីវះ នៃព្រះរាជាណាចក្រកម្ពុជា៕
No comments