ធនាគារនីហរណ-អាហរណចិន មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣បានទទួលជួបជាមួយតំណាងធនាគារនីហរណ-អាហរណចិន។
ក្នុងជំនួបនោះ អគ្គលេខាធិការរង បានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពលនិងបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាភាពអំណោយផលសម្រាប់ការវិនិយោគ ដែលបង្កើតនូវក្របខ័ណ្ឌលើកទឹកចិត្តវិនិយោគក្រោមច្បាប់ស្តីពីវិនិយោគនិងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ។
លោកបានបន្ថែមថា ច្បាប់ស្តីពីវិនិយោគរបស់កម្ពុជាមានលក្ខណៈអំណោយផលជាងគេនៅក្នុងតំបន់ ជាពិសេស យន្ដការផ្ដល់កិច្ចសម្រួល និងថែទាំវិនិយោគ ស្របតាម ការចង្អុលទិសជាត្រីវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
No comments