ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

អគ្គលេខាធិការអាស៊ាន អនុញ្ញាតឱ្យ លេខាធិការគណបក្សនៃគណៈកម្មាធិការខេត្ត Zhejiang ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ដោយ :www.bbstvonline.com

(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យលោក Yi Lianhong លេខាធិការគណបក្ស នៃគណៈកម្មាធិការខេត្ត Zhejiang ប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងស្វែងរកវិធីនានា ដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងខេត្ត Zhejiang ជាមួយអាស៊ាន និងជាមួយប្រទេសសមាជិកអាស៊ាន។

ដោយឡែកនៅព្រឹកថ្ងៃអង្គារដដែលនោះ លោក Sheikh Mohamed Ahmed Salim Al Shanfari ឯកអគ្គរាជទូតទើបតែងតាំងថ្មីប្រទេសអូម៉ង់ប្រចាំអាស៊ាន បានប្រគល់សារតាំងជូន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីតម្រូវការដើម្បីស្វែងរកសក្តានុពលសម្រាប់កិច្ចសហការបន្ថែមទៀត រវាងអាស៊ាន និងអូម៉ង់ ព្រមទាំងទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យ ដែលជាប្រយោជន៍ទៅវិញទៅមក រួមទាំងតាមរយៈ ក្របខណ្ឌអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

បន្ទាប់មក លោក Talip Küçükcan ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីប្រចាំអាស៊ាន បានប្រគល់សារតាំងជូនលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការរួមគ្នា ដើម្បីធ្វើឱ្យភាពជាដៃគូសន្ទនាតាមវិស័យរវាងអាស៊ាន និងតួកគី កាន់តែមានទម្ងន់៕

No comments