ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

ក្រសួងការបរទេសចិនថ្លែងថា មេដឹកនាំនៃប្រទេសទាំងពីរចិននិងអាមេរិក នឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅនៃទំនាក់ទំនងរវាងចិននិងអាមេរិក

ដោយ :www.bbstvonline.com

(ប៉េកាំង)៖ ថ្ងៃទី១៣ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើសន្និសីទកាសែតជាប្រចាំ ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក។

លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនបានប្រកាសពីដំណឹងដែលលោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញទៅធ្វើ ទស្សនកិច្ចនៅប្រទេសអាមេរិកតាមការអញ្ជើញ ដើម្បីធ្វើកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិក ហើយមេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ អំពីបញ្ហាជាលក្ខណៈយុទ្ធសាស្រ្ត ភាពទូទៅនិងទិសដៅ នៃទំនាក់ទំនងរវាងចិននិងអាមេរិក ក៏ដូចជាបញ្ហាសំខាន់ដែលពាក់ព័ន្ធនឹង សន្តិភាពនិងការអភិវឌ្ឍសកលផងដែរ។

លោកស្រី Mao Ning បានបន្តថា ប្រទេសចិនបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍៣ គឺការគោរពគ្នាទៅវិញទៅមក ការរួមរស់នៅដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping សម្រាប់ដោះស្រាយទំនាក់ទំនងរវាងចិននិងអាមេរិក។ រំពឹងថា ភាគីអាមេរិកនឹងអនុវត្តកិច្ចសន្យាយ៉ាងជាក់លាក់ ដោយមិនស្វែងរកការធ្វើសង្គ្រាមត្រជាក់ និងមិនមានចេតនាបង្កការប៉ះទង្គិចជាមួយចិន ក្នុងន័យរួមជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យត្រឡប់ទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងមានស្ថិរភាពឡើងវិញ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

No comments