ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

លោក រស់ យូហួត អគ្គលេខាធិការសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនិងនាំចុះយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតជូនប្អូនប្រុស ធី ដារ៉ាម៉ាអតីតកីឡាករប្រដាល់គុនខ្មែរ!!!/

ដោយ :www.bbstvonline.com


 លោក រស់ យូហួត អគ្គលេខាធិការសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនិងនាំចុះយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹតជូនប្អូនប្រុស ធី ដារ៉ាម៉ាអតីតកីឡាករប្រដាល់គុនខ្មែរ!!!/

ភ្នំពេញ៖នារសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមជាកូនខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្ននិងមានគ្រាទុក្ខលំបាក លោក រស់ យូហួត អគ្គលេខាធិការសមាគមសារព័ត៌មានសុក្រឹត និងលោក បាន ប៊ុនសុផា ប្រធានរដ្ឋបាលសមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម អញ្ជើញចុះសួរសុខទុកនាំយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ជូនទៅប្អូនប្រុស ធី ដារ៉ាម៉ា (អតីតកីឡាករប្រដាល់គុនខ្មែរ) ដែលពិការភាព មានវ័យអាយុ២៦ឆ្នាំ មានលោកពុកឈ្មោះ សែន ប៊ុនធី អាយុ ៦៣ឆ្នាំ និងម្ដាយឈ្មោះ ឡាយ ឈឿន អាយុ៥១ ឆ្នាំ មានជីវភាពខ្វះខាត បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទទួលបានគ្រឿងឧបភោគ បរិភោគពីសមាគមសារព័ត៌មានសុក្រឹតរួមមាន៖

១.អង្ករ ១០គីឡូក្រាម

២.ទឹកត្រី ១យួរ

៣.ទឹកស៊ីអ៊ីវ ១យួរ

៤.ប៊ីចេង ២កញ្ចប់

៥.មីញ៉ាំលេខ ១ប្រអប់

៦.នំស្រួយ OMO ១កញ្ចប់

៧.ឈើច្រត់ចំនួន ០១គូ និងឈើច្រត់ជំហៀង ចំនួន១

ប្អូនប្រុស ធី ដារ៉ាម៉ា អតីតកីឡាករប្រដាល់គុនខ្មែរ បានរៀបរាប់ប្រាប់ថាពីមុនប្អូនមានកាយសម្បទាលគ្រប់គ្រាន់មានកម្លាំងប្អូនបានចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរដើម្បីចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់គុណខ្មែរតែបច្ចុប្បន្នប្អូនពិការភាពមិនអាចដើរបានដោយពឹងផ្អែកជិះលើរទេះរុញធ្វើឲ្យពិបាកក្នុងការស្វែងរកការងារធ្វើដើម្បីចិញ្ចឹមជីវភាពគ្រួសារហើយឪពុករបស់ប្អូនក៏មានជំងឺប្រចាំកាយដេកនៅនឹងកន្ទេលដើរមិនរួចចំណែកឱ្យម្ដាយវិញសុខភាពមិនសូវរឹងមាំទេមួយថ្ងៃជាមួយថ្ងៃឈឺធ្វើឱ្យប្អូនមានការគិតដល់ពួកគាត់ចាស់ៗអស់ហើយប្អូនប្រុសចង់ជួយពួកគាត់ណាស់តែប្អូនមិនអាចធ្វើអ្វីបាន។


លោក រស់ យូហួត អគ្គលេខាធិការសមាគមក៏បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខលើកទឹកចិត្តពីលោក នួន នី ប្រធានសមាគមដល់ប្អូនប្រុស ធី ដារ៉ាម៉ា (អតីតកីឡាករប្រដាល់គុនខ្មែរ)កុំអោយតូចចិត្តនឹងពិការភាពរបស់ខ្លួន ត្រូវចាប់ ផ្តើមជីវិតថ្មី និងតស៊ូពុះពាររាល់បញ្ហាដែលកំពុងជួបប្រទះ ក្រុមការងារទាំងអស់ក៏បានជំរុញ និងលើកទឹកចិត្តអោយប្អូនប្រុស ធី ដារ៉ាម៉ា ឧស្សាហ៍ចេញទៅខាងក្រៅដើម្បីបង្កើតទំនាក់ទំនង និងបង្កើតភាពក្លាហានជាថ្មីម្តងទៀតដើម្បីឆ្ពោះទៅរកការចូលរួមផ្លាស់ប្តូរសង្គមទាំងអស់គ្នា។

ប្អូនប្រុសក៏បានថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់អំណោយទាំងអស់ហើយជាពិសេសលោកប្រធានសមាគមសារព័ត៌មានសុក្រឹតដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្អូនដែលបានផ្ដល់អំណោយជូនប្អូនក្នុងការដោះស្រាយជីវភាព និងបានជូនពរទៅដល់លោកប្រធាននិងថ្នាក់ដឹកនាំទាំងសមាជិកសមាជិកាសមាគមសារព័ត៌មានសុក្រឹតទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច។






No comments