ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រ ប៑ីប៑ីអេស ធីវី អនឡាញ / ទីស្នាក់ការ: ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល / ទំនាក់ទំនង / Tele: 0762252251 / 070748628 ...

Breaking News

លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចូលរួមបុណ្យសពលោក សាត សេត ពិការភាពគ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ !! !

ដោយ :www.bbstvonline.com




 លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចូលរួមបុណ្យសពលោក សាត សេត ពិការភាពគ ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ !! !

ខេត្តបាត់ដំបង ៖  នារព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨

ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ 

លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង  តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំក្រុមការងារសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង បាននាំយកមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ចូលរួមបុណ្យសព្វលោក សាត សេត ជន្មាយុ ៤៩ឆ្នាំ ពិការភាព ដែលមានបន្ទុកក្នុងគ្រួសារបងស្រីម្នាក់ពិការភាពគ បានទទួលមរណភាព គ្រោះថ្នាក់ចរាចរណ៍ដែលមានជីវភាពខ្វះខាតយ៉ាងខ្លាំង ស្ថិតនៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ៕

គ្រឿងឧបភោគ បរិភោគ រួមមានដូចជា៖

១.អង្ករ ២៥គីឡូក្រាម

២.ទឹកត្រី ១យួរ

៣.ទឹកស៊ីអ៊ីវ ១យួរ

៤.មី ០១កេះ

៥.ទឹកសុទ្ធ៥យួរ

៦.ថវិកា៥០០០០៛

នាឱកាសនោះដែរលោក ស៊ីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ របស់លោក នួន នី ប្រធានសមាគម លោកពិតជាមានសេចក្ដីក្ដុកក្ដួលសោកសៅយ៉ាងក្រៃលេង និងមានការសោកស្ដាយចំពោះគ្រួសារសពដែលបានបាត់បង់ប្អូនជាទីស្រឡាញ់ 

ក្នុងនោះដែរលោក សុីម វិសាល ប្រធានសមាគមសាខាខេត្តបាត់ដំបង បានមានប្រសាសន៍លើកទឹកចិត្តដល់បងស្រីគ្រួសារសពដែលពិការភាពគ ត្រូវតែថែរក្សាសុខភាព ពង្រឹងស្មារតី បន្តខិតខំពុះពារជំនះរាល់ឧបសគ្គទាំងឡាយដើម្បីជីវិត។

ជាចុងក្រោយបងស្រីសពលោក សាត សេត លើកម្រាមដៃសំពះអរគុណដល់លោកនួននីប្រធានសមាគម និងលោកសុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង និងថ្នាក់ដឹកនាំ សមាជិក សមាជិការទាំងអស់៕






No comments